Banner KNP Detail Top

ពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ បានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន

ពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ បានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន ដល់អ្នកជិតខាង និងភោជនីយដ្ឋាននេះ ត្រូវបានបិទជាបណ្តោះអាសន្ន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ ផ្លូវលេខ៣១៥ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន។ ជាមួយគ្នានេះដែរ កម្លាំងចំរុះបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ភោជនីយដ្ឋានឱ្យបញ្ឈប់ការបង្កសំឡេងរំខាងដល់អ្នកជិតខាង និងភោជនីយដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន នៅពេលម្ចាស់ភោជនីយដ្ឋានមានអាជ្ញាប័ណ្ណឱ្យបើកអាជីវកម្ម ទើបសមត្ថកិច្ចអនុញ្ញាតឱ្យបើកឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង