យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាល់កុលនៅខេត្តព្រះសីហនុ! ឃាត់រថយន្ត២គ្រឿង, ម៉ូតូ៥គ្រឿង និងឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធ

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាល់កុលនៅខេត្តព្រះសីហនុ! ឃាត់រថយន្ត២គ្រឿង, ម៉ូតូ៥គ្រឿង និងឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធគ្រឿងញៀន


(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពក្រុងស្រុកខេត្តព្រះសីហនុ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀននៅតាមគោលដៅចំនួន៩ ក្នុងភូមិសាស្ត្រសំខាន់ៗ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
លទ្ធផលត្រួតពិនិត្យអាវុធជាតិផ្ទុះ នាយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្ត និងម៉ូតូ៤៦៣គ្រឿង និងផាសអាប់២០៤គ្រឿង ជាលទ្ធផលមានដូចខាងក្រោម៖
*ទី១៖ រកឃើញ២នាក់ មានជាតិអាល់កុល ក្នុងចំណោមអ្នកធ្វើតេស្តសរុប៩៣នាក់
*ទី២៖ តេស្តសារធាតុញៀន៣៧នាក់ រកឃើញ៨នាក់
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើយានយន្ត៤៦៣គ្រឿង ឃាត់រថយន្តមួយគ្រឿង និងមនុស្ស២នាក់ ប្រគល់ជូនការិយាល័ជំនាញ
ទី៤៖ ឃាត់រថយន្ត២គ្រឿង និងម៉ូតូ៥គ្រឿង
*ទី៥៖ ឃាត់មនុស្ស៧នាក់ ពាក់ព័ន្ធគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង