Banner KNP Detail Top

បង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ណុប ភារម្យ

បង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ណុប ភារម្យ

តាកែវ ៖ កាលពីថ្ងៃសុក្រ ០៨រោចខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ណុប ភារម្យ ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មានដូចខាងក្រោម ៖

•ទី១ឈ្មោះ ណុប សារឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មុខសញ្ញាចែកចាយយ៉ាងសកម្ម)
•ទី២ឈ្មោះ អឿន ទីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
•ទី៣ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ
•ទី៤ឈ្មោះ ឆាន់ វ៉ាន់ឆេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
•ទី៥ឈ្មោះ សែ អេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
•ទី៦ឈ្មោះ សេង ពន្លក ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច
២.ថង់ប្លាស្ទិចសម្រាប់ច្រកសាធាតុញៀនមួយចំនួន
៣.ទូរស័ព្ទដៃចំនួន ០៣គ្រឿង
៤.ម៉ូតូចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។
កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង