Banner KNP Detail Top

បង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់

បង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់ នៅចំណុចរោងចំការស្វាយចន្ទីក្រោយផ្ទះឈ្មោះ ពេញ ធាពី ហៅហើម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ បង្គ្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ ពេញ ធាពី ហៅ ហើម បានរត់គេចខ្លួនបាត់ពេលកំពុងប្រតិបត្តការណ៍ ។

ក្រោយមក នគរបាលក៏ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនដែលមកទិញគ្រឿនញៀនពីឈ្មោះ ពេញ ធាពី នៅចំណុចចំការស្វាយចន្ទីរក្រោយផ្ទះជនសង្ស័យបានចំនួន០៩នាក់ ស្រី០១នាក់ ក្នុងនោះ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ៥២ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២២ របស់សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ ។
ក្រៅពីឃាត់ខ្លួនមនុស្ស៩នាក់ នគរបាលបានឆែកឆេរចាប់យកមធ្យោបាយ សម្ភារៈវត្តុតាង រួមមាន
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់០,៧២ក្រាម ២-ម៉ូតូចំនួន ០៦គ្រឿង ៣-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
ក្នុងចំណោមជនសង្ស័យ៩នាក់ មានម្នាក់ស្ថិតក្នុងវ័យជាអនីតិជន កម្លាំងជំនាញបានធ្វេីការអប់រំ នឹងធ្វេីកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
កម្លាំងជំនាញបានធ្វើការចុះបង្គ្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ ពេញ ធាពី ហៅ ហេីម បានរត់គេចខ្លួនបាត់ពេលកំពុងប្រតិប្តិការ ។ ក្រោយមកនគរបាលក៏ចាប់បានអ្អ្នកប្រេីប្រាស់គ្រឿងញៀនដែលមកទិញគ្រឿនញៀនពីឈ្មោះ ពេញ ធាពី នៅចំណុចចំការស្វាយចន្ទីក្រោយផ្ទះជនសង្ស័យបានចំនួន ០៩នាក់ ស្រី ០១នាក់ ក្នុងនោះបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន លេខ៥២ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២២ របស់សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ ។
ក្រៅពីឃាត់ខ្លួនមនុស្ស៩នាក់ នគរបាលបានឆែកឆេរចាប់យកមធ្យោបាយ សម្ភារៈវត្តុតាង រួមមាន
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ ០,៧២ក្រាម
២-ម៉ូតូចំនួន ០៦គ្រឿង ៣-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
ក្នុងចំណោមជនសង្ស័យ៩នាក់ មានម្នាក់ស្ថិតក្នុងវ័យជាអនីតិជន កម្លាំងជំនាញបានធ្វេីការអប់រំ នឹងធ្វេីកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង