Banner KNP Detail Top

យុវជន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងវង់ល្បែងស៊ីសង (អាប៉ោង)

យុវជន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងវង់ល្បែងស៊ីសង (អាប៉ោង)


ខេត្តកំពង់ស្ពឺ ៖ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យុវជន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងវង់ល្បែងស៊ីសង (អាប៉ោង)បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការនីតិវិធីបន្ដ ។
ករណីនេះដោយអនុវត្តតាមបទបញ្ជា និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ជុន សូឃួន អធិការបានបង្ក្រាបមុខសញ្ញាល្បែងស៊ីសង (អាប៉ោង) នៅចំណុចដីឡូតិ៍ទំនេរទុកចោលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងក្រឡូង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានមុខសញ្ញា៣នាក់ ដកហូតបានមេអាប៉ោង ចានគ្រប ថវិកា ទូរស័ព្ទដៃ រួមជាមួយវត្ថុតាងមួយចំនួនទៀត (ម៉ូតូ០១គ្រឿង)ផងដែរ ។
ចំពោះយុវជនទាំង៣នាក់នេះមាន ឈ្មោះ អិល រ៉ា ភេទប្រុស ជំនាញបាញ់អាប៉ោង ។ ទី២ ឈ្មោះ ភី ភក្តី ភេទប្រុស អ្នកលេង និងទី៣ ឈ្មោះ សៀង ស៊ុយ ភេទប្រុស អ្នកលេង ៕

អត្ថបទដែលជាប់ទាក់ទង