Banner KNP Detail Top

សាហាវមែន! ម្តាយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូន ចំនួន០២ដៃ និងចាប់បោចសក់ក្បាលកូន បោកទៅលើគ្រែ ហើយបាន

សាហាវមែន! ម្តាយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូន ចំនួន០២ដៃ និងចាប់បោចសក់ក្បាលកូន បោកទៅលើគ្រែ ហើយបានយកដៃខ្ទប់ច្រមុះ បណ្តាលអោយកូនដាច់ដង្ហើមស្លាប់

កណ្តាល ៖ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ យប់ នៅចំណុច ផ្ទះជនសង្ស័យស្ថិតនៅភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)
១/ឈ្មោះ មឿន ណាវឿន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ។(ត្រូវជាម្តាយ) មុខរបរ (មិនពិតប្រាកដ) ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមលទ្ធផល(អវិជ្ជមាន _ ) ។

ជនរងគ្រោះចំនួន០១នាក់ ១/ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ១៨ខែ រស់នៅភូមិ ឃុំកើតហេតុនេះ (ត្រូវជាកូន)រស់នៅក្នុងបន្ទុក(ស្លាប់)។

សមត្ថកិច្ចពិនិត្យសាកសពជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹងក្រោមផ្ទះ មានសភាពទន់ខ្លួន និងមានស្នាមជាំនៅលើថ្ពាល់ខាងឆ្វេង ហើយនិងមានឈាមហូរចេញតាមមាត់និងមានស្នាមជាំនៅគុម្ពត្រចៀកខាងស្តាំ។

មុនពេលកើតហេតុជនសង្ស័យឈ្មោះ មឿន ណាវឿន ដែលត្រូវជាម្តាយបានខឹងនិងកូនតូចឈ្មោះមឿន បញ្ញា វាស្រែកយំខ្លាំងពេក ក៏បានទះកូនចំនួន០២កំភ្លៀងហើយបានបោចសក់ក្បាលកូនតូចបោក ទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលអោយកូនប្រុសតូច នោះសន្លប់បាត់មាត់ឈឹងនៅលើគ្រែ ដោយភ័យខ្លាចកូនស្លាប់ ក៏បានលើកបីកូនតូចនោះដើរចេញមកផ្លូវលំដើម្បីអោយអ្នកជិតខាងគេជួយមើល ប៉ុន្តែមិនមានអ្នកណាមកជួយសង្រោះនោះទេ ដោយឃើញកូនតូច មានសភាពទន់ខ្លួនជិតដាច់ខ្យល់ស្លាប់ ក៏បានយកកូនតូចនោះលើកដាក់ចូលក្នុងអង្រឹងក្រោមផ្ទះហើយបានដើរគេចខ្លួនចេញទៅបាត់។ បានមួយសន្ទុះក្រោយមកម្តាយជនសង្ស័យឈ្មោះ ញឹម សៅ គាត់បានត្រឡប់មកពីសុីឈ្នួលកាប់ជីអោយគេនៅពេលមកដល់ក្រោមផ្ទះបានឃើញចៅប្រុសឈ្មោះមឿន បញ្ញា ដេកនៅក្នុងអង្រឹងក្រោមផ្ទះបាត់មាត់បាត់ក ឈឹងទៅហើយ ដោយឃើញសភាពមិនស្រួលគាត់ក៏បានស្រែកហៅប្តីឈ្មោះភឿន មឿន អោយជួយដឹកចៅយកទៅពេទ្យឯកជនក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ នៅពេលទៅដល់ជួបលោកគ្រូពេទ្យពិនិត្យមើលទើបដឹងថាចៅប្រុសតូចនោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកគាត់ទាំងពីរនាក់ប្តី ប្រពន្ធ គាត់បានចូលមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) អំពីរឿងហេតុដែលកើតឡើង ក្រោយពេលទទួលបានពត៍មានភ្លាមលោកមេប៉ុស្តិ៍ បានសុំគោលការណ៍ពីលោកអធិការ នគរបាលស្រុកកោះធំ ដើម្បីអោយអោយផ្នែកជំនាញនគរបាលយុត្តិធម៍ និងផ្នែនបច្ចេកទេសស្រុកកោះធំ ចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពជនរងគ្រោះ ករណីនេះ។

ជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូនតូចចំនួន០២ដៃនិងចាប់បោចសក់ក្បាលកូនតូចបោកទៅលើគ្រែហើយបានយកដៃខ្ទប់ច្រមុះបណ្តាលអោយកូនដាច់ដង្ហើមស្លាប់ពិតប្រាកដមែន។ ជនសង្ស័យនេះបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនិត្តិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង