Banner KNP Detail Top

បុរសម្នាក់ ត្រូវក្របីដេញវ័ធធ្លា..យ…ពោះ..វៀ..ន..ស្លា..ប់ និងម្នាក់ទៀតរងរបួសស្រាល ដេញក្របីកំពុងស៊ីស្រូវ

បុរសម្នាក់ ត្រូវក្របីដេញវ័ធធ្លាយពោះវៀនស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដេញក្របីកំពុងស៊ីស្រូវ


ព្រៃវែង៖ បុរសម្នាក់ត្រូវ បានក្របីមួយក្បាលដេញវ័ធ បណ្ដាលឱ្យធ្លាយពោះវៀនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសស្រាល ខណៈចូលដេញក្របីកំពុងស៊ីស្រូវ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលារសៀលនេះ ស្ថិតនៅចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះ ២នាក់ មានឈ្មោះ ហោ វណ្ណៈ ហៅចន្រ្ទា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួស ៣កន្លែងត្រង់ចិញ្ចឹមខាងស្ដាំ ទ្រូងខាងស្ដាំ និងធ្លាយពោះផ្នែកខាងស្ដាំ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ បេង សុធម៌ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិដង្កៀបក្តាម ឃុំពាមពទ្វារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសស្រាល។

នៅមុនពេលកើតហេតុ ក្របីញីមួយក្បាលដាច់ខ្សែ បោលចេញពីចំណុចបេនលក់គោ-ក្របី ស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ម្ចាស់ក្របីឈ្មោះ កុយ ណុច ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានបញ្ជាក់ថា បានចូលមកស៊ីស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រែកបត់ ស្ថិតក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខណៈនោះជនរងគ្រោះឈ្មោះ ហោ វណ្ណៈ ហៅ ចន្រ្ទា បានទៅដេញឱ្យចេញពីស្រែ តែចៃដន្យក្របីមិនចេញថែមទាំងដេញវ័ធរហូតដល់ស្លាប់ ចំណែកជនរងគ្រោះម្នាក់ទៀតត្រូវក្របីដេញវាត់ដែរ តែរត់រួចរងរបួសស្រាល។

កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានចុះដល់ទីតាំងកើតហេតុ ពិនិត្យធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ជាលទ្ធផលជនរងគ្រោះពិតជាបានស្លាប់ដោយសារក្របីវ័ធពិតប្រាកដមែន។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង