Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យខូចខាតយ៉ាងដំណំ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យខូចខាតយ៉ាងដំណំ


ភ្នំពេញ៖ កាលពី យប់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៤ លើផ្លូវ១០៥កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក LexusRX350បើកលឿនឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសបើកឆ្លងផ្លវចំពាក់ណ្តាលពេញទំហឹងរងការខូចខាតយ៉ាងដំណំ។

មុនកើតហេតុ គេបានឃើញរថយន្តម៉ាកទៅតូយ៉ូតាព្រូស ពណ៌ប្រផេះមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BX-7385បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350ពណ៌សពាក់ផ្លាកេខ នគបាល 2-5296បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ៤៣២ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តម៉ាក តូយ៉ូតាព្រូស ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹងបណ្តាលខូចខាតរថយន្តធ្ងន់ធ្ងរទាំងសងខាងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុនេះ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងផ្នែកជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំឲ្យភាគីសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង