Banner KNP Detail Top

ក្រុមយុវជន ៦នាក់ បានបញ្ច្រាកស្រាក្មេងស្រីរងគ្រោះម្នាក់ អោយស្រវឹង រួចអូសចូលក្នុងបន្ទប់ រំលោ.ភបានសម្រេច

ក្រុមយុវជន ៦នាក់ បានបញ្ច្រាកស្រាក្មេងស្រីរងគ្រោះម្នាក់ អោយស្រវឹង រួចអូសចូលក្នុងបន្ទប់ រំលោ.ភបានសម្រេច

ខេត្តពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥រសៀល នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ក្រុមយុវជន ៦នាក់ បានបញ្ច្រាកស្រាក្មេងស្រីរងគ្រោះម្នាក់ អោយស្រវឹង រួច អូសចូលក្នុងបន្ទប់ រំលោ.ភបានសម្រេច។


ប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីរំលោភក្មេងស្រីរងគ្រោះរួចហើយ ក្រុមជនសង្ស័យ ក៏បានដឹកជនរងគ្រោះ បន្តទៅភ្នំពេញទៀត។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ និងក្មេងស្រីរងគ្រោះ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង