Banner KNP Detail Top

ភ្ញាក់ផ្អើលករណីក្មេងស្លាប់ក្នុងរថយន្តម៉ាក់ស្តារីក ជាសិស្សសាលា

ភ្ញាក់ផ្អើលករណីក្មេងស្លាប់ក្នុងរថយន្តម៉ាក់ស្តារីក ជាសិស្សសាលា ដែលរថយន្តនេះ ដឹកសិស្សមករៀនប្រចាំថ្ងៃ ចំណែកអ្នកបើកឡានដឹកសិស្សគេចខ្លួនបាត់


កំពង់ធំ ៖ នៅល្ងាច ថ្ងៃទី០៥ កុម្ភ:២០២៤ នៅសាលាអន្តរជាតិយីហោឈ្មោះ(កុលបុត្របញ្ញា) ក្នុងភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានករណីក្មេងស្លាប់ក្នុងរថយន្តម៉ាក់ស្តារីក ជាសិស្សសាលា ដែលរថយន្តនេះដឹកសិស្សមករៀនប្រចាំថ្ងៃ ។

ជនរងគ្រោះឈ្មោះយ៉ុម រៃយ៉ា ភេទប្រុសអាយុ ០៤ឆ្នាំ នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ (ស្លាប់ក្នុងរថយន្ត) ជនសង្ស័យឈ្មោះឡុង សុីណែត ភេទស្រីអាយុ ៤២ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកសិស្ស (គេចខ្លួន) ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍នេះ ឈ្មោះឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះឡុង សុីណែត បានបើកសាលាឯកជនយីហោឈ្មោះ(អន្តរជាតិ កុលបុត្របញ្ញា) បានបង្រៀន និងបើករយន្តដឹកកូនសិស្សតាមផ្ទះរាល់ថ្ងៃ ពេលខ្លះប្តីបើក ពេលខ្លះប្រពន្ធ ជាក់ស្តែងថ្ងៃកើតហេតុ វេលាម៉ោង ១៣.០០នាទីឈ្មោះឡុង សុីណែត ជាប្រពន្ធបានបើករថយន្តទៅយកសិស្សមកសាលា ពេលមកដល់ឈប់នៅខ្លោងទ្វាមុខផ្ទះ ហើយបើកទ្វារថយន្តឲ្យសិស្សចុះប្រគល់ជូនអ្នកគ្រូបង្រៀន និងបានប្រាប់ថាថ្ងៃនេះសិស្សមកមិនអស់ទេអ្នកគ្រូក៏ធ្វើវត្តមាន និងបង្រៀនធម្មតា រហូតចប់ម៉ោងបង្រៀនគឺម៉ោង១៦.៣០នាទីត្រូវដឹកសិស្សយកទៅផ្ទះវិញ ពេលបើកទ្វារថយន្តឲ្យកូនសិស្សឡើងស្រាប់តែប្រទះឃើញសិស្ស ០១នាក់សន្លប់នៅលើរថយន្ត ហើយឈ្មោះឡុង សុីណែត ឃើញដូច្នេះបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ ពេលទៅដល់តែគ្រូពេទ្យបានពិនិត្យប្រាប់ថាក្មេងនោះស្លាប់ហើយ ទើបដឹកសពត្រឡប់មកដល់មុខស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ហើយលោកគ្រូ ភ័ណ្ឌ ជាប្តីបានខលហៅឈ្មោះឆាន សំណាង នៅភូមិរូងឲ្យមកបើកបន្ត ចំណែកអ្នកគ្រូស៊ីណែត ក៏គេចខ្លួនបាត់ ហើយឈ្មោះឆាន សំណាង មកដល់ មិនហ៊ានបើក បានខលប្រាប់លោកនាយប៉ុស្តិ៍ត្រពាំងឬស្សី បើកបន្តយកសពក្មេងនោះ មកប្រគល់ជូនឪពុកម្តាយសព៕

អត្ថបទដែលជាប់ទាក់ទង