Banner KNP Detail Top

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែល្អប្រសើរ ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែល្អប្រសើរ ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ


ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែល្អប្រសើរ មានការប្រមូលផ្តុំ ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា បើសិនជាគ្មានវិបត្ដិជំងឺកូវីដ-១៩នោះទេ មិនដឹងសេដ្ឋកិច្ចកម្ពុជាខ្ពស់យ៉ាងណានោះទេ ដែលក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ជាច្រើនដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងដាក់ចេញគោលនយោបាយជួយទ្រទ្រង់សេដ្ឋកិច្ចផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយអន្តរាគមន៍សាច់ប្រាក់របស់ រដ្ឋាភិបាល គឺសម្រាប់តែគ្រាមានអាសន្ន និងពេលប្រឈមនឹងការលំបាកប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលជួបវិបត្តិសកលផ្ទួនៗនាពេលកន្លងមក ជាក់ស្តែងដូចជាបញ្ហាកូវីដ១៩ ជាដើម។ សម្តេចបន្តថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះឡើយ ខណៈទិសដៅបន្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្តផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង