Banner KNP Detail Top

លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល

លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល

ភ្នំពេញ ៖ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖


ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង (រថយន្ត ចំនួន៣៤គ្រឿង, ម៉ូតូ ចំនួន៦៨គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៦៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន០៧នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៤នាក់
-អ្នកបើកបររថយន្ត ចំនួន១៤នាក់
២. បទល្មើសផ្សេងៗ ចំនួន៣៦គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២១គ្រឿង
-ម៉ូតូអត់កញ្ចក់មើលក្រោយ ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង
-រថយន្តដឹកលើសចំណុះ ចំនួន០៨គ្រឿង
-រថយន្តប័ណ្ណបើកបរខុសប្រភេទ ចំនួន០១គ្រឿង
-ម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង