Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនជុំ នៅលើផ្លូវល្បឿនលឿន

គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនជុំ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ គ្រោះថ្នាក់មនុស្សសរុប ៧នាក់ ស្រី ៥នាក់ បណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ ស្រី៤នាក់

កំពង់ស្ពឺ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រថយន្តគ្រួសារដំណើរកំសាន្ត)
ទី១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល) បងថ្លៃ
ទី២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) បងបង្កើត
ទី៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ម្តាយបង្កើត
ទី៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ម្តាយបងថ្លៃ
ទី៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប់) ឪពុកបងថ្លៃ
ទី៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់) ប្អូនថ្លៃ
អ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម ៖


»គ្រោះថ្នាក់មនុស្សសរុប ៧នាក់ ស្រី ៥នាក់ ក្នុងនោះ
-ស្លាប់មនុស្ស ៥នាក់ ស្រី៤នាក់ (ញឹក តុលា,ញឹក ពិសី,គឹម ឡៃណាត,គឹម ថាវី,ទិត្យ ប៊ុនណា,)
-របួសធ្ងន់ ១នាក់ស្រី (ហេង ពេជ្រពសី)
-របួសស្រាល ១នាក់ប្រុស (ហេង កុសល)
-ខូចខាតរថយន្ត១គ្រឿងធ្ងន់ រក្សាទុក
-មូលហេតុបើកបរក្នុងល្បឿនលឿងផ្លូវកោង។
-សពបានប្រគល់ជូនក្រុមគ្រួសារ
-អ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង