Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង បុកស្រ្តីម្នាក់ជាសន្តិសុខ

បុរសម្នាក់ បើករថយន្តមួយគ្រឿង បុកស្រ្តីម្នាក់ជាសន្តិសុខ ដែលកំពុងជិះម៉ូតូបត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ភ្នំពេញ៖ កាលពី ថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះអ្នកបើកបរម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 មានស្រ្តីឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅនិងកន្លែង) ។

មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូម៉ាកនិចពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ធ្វេីដំណេីរចេញពីផ្លូវបេតុង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusRX300ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-1842បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿននិងជាន់ហ្រ្វាំងមិនទាន់ក៏បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងបណ្ដាលឲ្យប៉ើងជាច្រើនម៉ែត្រធ្វេីឲ្យស្រ្តីជាម្ចាស់ម៉ូតូបោកនឹងផ្លូវស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។ ចំណែករថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយព្យាយាមបើករត់គេចខ្លួន គាប់ជួនមានមន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏បានជិះប្រដេញតាមពីក្រោយរហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្ត ។

សមត្ថកិច្ចមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដេីម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់ ។ សាកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច ក៏ប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង