Banner KNP Detail Top

បុរស២នាក់ ចេញពីផឹកស៊ីស្រវឹង បានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ត្រូវបាន

បុរស២នាក់ ចេញពីផឹកស៊ីស្រវឹង បានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ត្រូវបានក្មេងស្ទាវៗនាំគ្នាព្រួតវាយ បណ្ដាលឲ្យរងរបួស


ភ្នំពេញ ៖ នៅ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវដួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រូបគាត់ទាំងនាក់បានជិះម៉ូតូម៉ាក PCX ពណ៌ស មួយគ្រឿង ចេញពីកន្លែងផឹកស៊ីមួយកន្លែង ក្នុងគោលបំណងទៅរកហូបបបរស នៅតាមបណ្ដោយផ្លូវវេងស្រេង បន្ទាប់ជិះធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង មកដល់កន្លែងលក់ស្រាក្រឡុកមួយកន្លែង ពួកគាត់ក៍ឃើញមាននារីៗ និងក្មេងៗស្ទាវៗមួយក្រុមកំពុងតែឈរនិយាយគ្នា ។
បុរសទាំង២នាក់បានបន្តថា ពេលនោះដោយសារតែពួកគាត់ស្រវឹងស្រឿងៗផងនោះ ក៏បាននិយាយថាអោយក្មេងៗស្ទាវៗទាំងនោះថាមើលមុខពួកគេគួរមើលនារីៗ និងផ្លែផ្កាពាក្យសម្ដីបន្តិចបន្តួច ក៍ស្រាប់តែកើតចេញទំនាស់ពាក្យសម្ដីគ្នា រហូតក្មេងស្ទាវទាំងនោះ ជិះម៉ូតូដេញតាម ប្រដាប់ដោយដុំថ្ម និងដំបង មកដេញតាមវាយពួកគាត់ ដល់ចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ តែម្តង តែពេលនោះពួកគាត់ក៍បានតដៃវិញដែរ តែមិនឈ្នះដោយសារស្រវឹងផងនោះ ក៍ត្រូវក្មេងស្ទាវទាំងនោះវាយបណ្ដាលឲ្យរងរបួសបែកមុខហូរឈាមម្នាក់ និងម្នាក់ទៀតរងរបួសតិចតួច ហើយក្រុមក្មេងស្ទាវទាំងនោះបានជិះម៉ូតូរត់គេបាត់អស់ទៅ ។ បន្ទាប់ពីរៀបរាប់ទាំងស្ថានភាពស្រវឹងហើយនោះ បុរសទាំង២នាក់ ក៏បានជិះម៉ូតូបន្តត្រឡប់ទៅផ្ទះវិញតែម្ដង ដោយមិនបានធ្វើការប្តឹងផ្តល់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង