Banner KNP Detail Top

សមត្ថកិច្ចនាំខ្លួនក្រុមក្មេងបង្ហោះម៉ូតូនិងបក្សពួក ១១នាក់ និងម៉ូតូ៧គ្រឿង

សមត្ថកិច្ចនាំខ្លួនក្រុមក្មេងបង្ហោះម៉ូតូនិងបក្សពួក ១១នាក់ និងម៉ូតូ៧គ្រឿង

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នាំខ្លួនក្រុមក្មេងបង្ហោះម៉ូតូនិងប័ក្សពួកសរុប ១១នាក់ ស្រីម្នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។
ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចព្រលានយន្តហោះបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្តីពីការប្រទះឃើញក្រុមក្មេងកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមទីសាធារណៈ។


ក្រោយពីនាំខ្លួនយកមកសាកសួរ ក្នុងចំណោមក្រុមក្មេងទាំង១១នាក់ ក្នុងនោះមានពីរនាក់បានធ្វើសកម្មភាពបង្ហោះម៉ូតូជាក់ស្តែង ហើយត្រូវបានសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង