Banner KNP Detail Top

ពឹតជាព្រហើនមែន! ចោរលួចមាន់ទាំងថ្ងៃ ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោដេញចាប់ បានប្រគល់ឲ្យសមត្ថកិច្ច

ពឹតជាព្រហើនមែន! ចោរលួចមាន់ទាំងថ្ងៃ ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោដេញចាប់ បានប្រគល់ឲ្យសមត្ថកិច្ច

(ស្រុកត្រាំកក់) ÷ ជនសង្ស័យម្នាក់ចូលលួចមាន់អ្នកភូមិត្រពាំងព្រីង ទាំងកណ្ដាលថ្ងៃ ម្ចាស់ឃើញទាន់ ស្រែកឆោឡោ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច ហេតុការនេះកើតឡើង នៅចំណុចភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីអំពើលួចនេះ បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ ណុប ចន្ធី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាព ចូលលួចមាន់នៅក្នុងរបងផ្ទះរបស់ឈ្មោះ កៅ រ៉ា រស់នៅ ភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ .។
ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពចាប់មាន់ដាក់បាវបានចំនួន ០២ក្បាល ស្រាប់តែជនរងគ្រោះបានមកទាន់ ហើយបានស្រែកថាចោរៗ រួចជនសង្ស័យក៏ឡើងជិះម៉ូតូគេចខ្លួន តែត្រូវបានអ្នកភូមិដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចតែម្ដង ។

ក្រោយពីទទួលបានពាក្យបណ្ដឹង ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ញ៉ាន បូរី លេខទូរស័ព្ទ (017929792) ព្រះរាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណុប ចន្ធី ព្រមទាំងវត្ថុតាងដើម្បីធ្វើការសាកសួរ បន្ទាប់ពីធ្វើការសាកសួរឈ្មោះ ណុប ចន្ធី បានឆ្លើយសារភាពថាខ្លួនពិតជាបាបចូលទៅលួចចាប់មាន់របស់ឈ្មោះ កៅ រ៉ា ពិតប្រាកដមែន ។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តទៅតាមនីតិវិធី ច្បាប់ ។
បញ្ជាក់ ចំពោះវត្ថុតាង (មាន់) ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង