Banner KNP Detail Top

រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា

រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា (ស្របច្បាប់ និងមិនស្របច្បាប់ ) ដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្ក្រាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា នៅក្នុងខេត្ដកំពង់ស្ពឺ ដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្ក្រាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបី (ស្របច្បាប់ និងមិនស្របច្បាប់ ) យោងតាមសេចក្តីជូនដំណឹង លេខ ០៨៩/២៤ សណន ។ ចុះថៃ្ងទី ០៩ កុម្ភៈ ២០២៤ នេះដោយ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។

សូមបញ្ជាក់ថា កន្លងមកក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នូវវិធានការមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយតាំងរូបភាព ផ្ទាំងបាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទ គឺជាទូទៅបានការកោតសរសើរទូទាំងផ្ទៃប្រទេសថា ជាខេត្ដគំរូមួយក្នុងចំណោមខេត្ដ រាជធានី ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ។ ដែលនេះជាវិធានការ និងជាជម្រើសទី២ នៃការប្ដេជ្ញាចិត្ដរបស់ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ ។
ប្រជាពលរដ្ឋប្រាកដណាស់សារទ និងចំណាត់ការដ៏ម៉ឺងម៉ាត់ ។ ចំពោះអភិបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ប្រាកដជា និងចូលរួមអនុវត្ដអោយបានពេញលេញ និងមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង