Banner KNP Detail Top

រថយន្តកុងតឺន័របុក ជាមួយរថយន្តទំនើប មន្ត្រីមណ្ឌលសុខភាពម្នាក់ ស្លាប់

រថយន្តកុងតឺន័របុក ជាមួយរថយន្តទំនើប មន្ត្រីមណ្ឌលសុខភាពម្នាក់ ស្លាប់

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្តឡិចស៊ីស បុកជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យមន្ត្រីមណ្ឌលសុខភាពម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅម្តុំចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្បែរច្រកចូលផ្លូវល្បឿនលឿន ក្រុងព្រះសីហនុ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៩យប់ រថយន្តទាំង២គ្រឿងបើកក្នុងដំណើបញ្ច្រាស់ទិសគ្នា។មកដល់កន្លែងខាងលើក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ខាងរថយន្តឡិចស៊ីស 330 ផ្លាកលេខភ្នំពេញ 2AO.7294 បានគាបជាប់ក្នុងរថយន្តស្លាប់ភ្លាម។

បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ គង់ រតនា ទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមន្ត្រីបម្រើការក្នុងមណ្ឌលសុខភាពទំនប់រលក ស្រុកស្ទឹងហាវ។ចំណែកតៃកុងរថយន្តកុងតឺនឺរមិនទាន់ស្គាល់អត្តសញ្ញាណ និងបម្រើការងារឱ្យក្រុមហ៊ុន ណានៅឡើយទេ។ព្រោះក្រោយ កើតហេតុបានគេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងវាស់វែង ហើយក៏ស្ទូចយករថយន្តទាំង២គ្រឿងទៅទុក ដើម្បីបន្តនីតិវិធីពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង