Banner KNP Detail Top

ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់

ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់

ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនឱ្យពួកគេប្រព្រឹត្តិអ្វីតាមទំនើងចិត្តនោះទេ ។
យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទថា មានក្រុមក្មេងអុកឡុកតាមផ្លូវសាធារណៈចំណុចខាងជើងសាលាវិទ្យាល័យកោះស្វាយ ស្ថិតនៅភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។
ក្រោយពីបានទទួលព័ត៌មាននេះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង សហការជាមួយកម្លាំងជំនាញអធិការ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិន សាន ឋានៈអធិការរង បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៩នាក់ ម៉ូតូចំនួន០៥គ្រឿង ៖
១, ឈ្មោះ ភន ភរម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង
២, ឈ្មោះ រម វន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង
៣,ឈ្មោះ សន សវណបរ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិតាសាស់ ឃុំផ្ទះរុង
៤, ឈ្មោះ សន សង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង
៥, ឈ្មោះ ពជ វសន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំផ្ទះរុង
៦, ឈ្មោះ ឈច ឆង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង
៧, ឈ្មោះ រង ឆយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង
៨, ឈ្មោះ ហត សងហង ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង
៩, ឈ្មោះ មន ចនឌន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង
សមត្ថកិច្ចយើងបាននាំខ្លួនក្រុមក្មេងទំនើងនេះ មកកាន់អធិការដ្ឋានស្រុកតាលោសែនជ័យដើម្បីធ្វើការអប់រំណែនាំកុំឱ្យមានលើកក្រោយទៀត និងធ្វើលិខិតធានារបស់អាណាព្យាបាលឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង