ករណី ឆ.ក់.ត្រី បណ្ដាលឱ្យឆក់ស្លាប់ ដោយខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល
ករណី ឆ.ក់.ត្រី បណ្ដាលឱ្យឆក់ស្លាប់ ដោយខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល
ស្រុកគិរីវង់ : នៅថ្ងៃច័ន្ទ៣កើត ខែ មាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង២០ និង ០៥នាទី សមត្ថកិច្ចបានទទួលពត៌មានថា មានកើតករណី.ឆក់ស្លា.ប់ដោយខ្លួន (ដោយឧបករណ៍ឆក់ត្រី) នៅចំណុចបឹងតាអាំ ស្ថិតនៅភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ សពឈ្មោះ ឈួន សាំ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បន្ទាប់ពីទទួលបានពត៌មានភ្លាម សមត្ថកិច្ច ប៉ុស្ដិ៏រដ្ឋបាល ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញសាកសពនេះ បានស្លា.ប់ដោយសារឆក់ (ដោយឧបករណ៍ឆក់ត្រី) បណ្តាលអោយស្លា.ប់បាត់បង់ជីវិត ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុក ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យសាកសពតាម លក្ខណ:ជំនាញ ព្រមទាំងមានការបំភ្លឺពីឈ្មោះ ប៉ាន់ ញឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (ត្រូវជាអ្នកជិតខាង) បានបញ្ជាក់ថា: ខ្លួនបានឃើញសាកសពនេះ បានឆក់ស្លា.ប់ដោយខ្លួនឯងពិតប្រាកដមែន។
មូលហេតុ: ទៅឆក់ត្រី (ដោយឧបករណ៏ឆក់ត្រី) ។
ក្រោយពីបានពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕