Banner KNP Detail Top

ផ្ទុះពេញបណ្តាញសង្គម ! ជនឱកាសនិយមមួយចំនួន បានយករូបភាពចាស់ៗ របស់តារាចម្រៀង តន់ ចន្ទសីម៉ា

ផ្ទុះពេញបណ្តាញសង្គម ! ជនឱកាសនិយមមួយចំនួន បានយករូបភាពចាស់ៗ របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលថតផ្សាយពីល្បែងអនឡាញ តាំងពីឆ្នាំ២០២២ ដើម្បីយកមកបង្ហោះសារជាថ្មី


(ភ្នំពេញ)៖ តាមរយៈគណនាហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ នាងបានរៀបរាប់ថា «នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូន ឲ្យបានជ្រាបថា នាងខ្ញុំបានបញ្ចប់កុងត្រាការផ្សាយ Game online តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ ហើយនាងខ្ញុំក៏មិនបានទទួលការងារផ្សព្វផ្សាយទៀតដែរ តាំងពីពេលនោះមក។ សូមមេត្តាភាគីក្រុមហ៊ុនគោរពនូវកិច្ចសន្យា និងបញ្ឈប់ការផ្សព្វផ្សាយជារូបភាព និងវីដេអូដែលធ្វើឲ្យពុកម៉ែបងប្អូនមានការយល់ច្រឡំ ហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនម្តងទៀតថា នាងខ្ញុំមិនទទួលផ្សាយ Game online តាំងពីឆ្នាំ២០២២មកម្ល៉េះ»។


ស្របពេលដែលរឿងរ៉ាវល្បែងអនឡាញ កំពុងផ្ទុះពេញបណ្តាញសង្គម ស្រាប់តែមានជនឱកាសនិយមមួយចំនួន បានយករូបភាពចាស់ៗរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលថតផ្សាយពីល្បែងអនឡាញ តាំងពីឆ្នាំ២០២២ ដើម្បីយកមកបង្ហោះសារជាថ្មី ក្នុងន័យឲ្យទទួលបានការចាប់អារម្មណ៍ម្តងទៀត។ ដូច្នេះដើម្បីបញ្ចប់រឿងរ៉ាវនេះ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានចេញមុខបកស្រាយថា តាមការពិតរឿងផ្សព្វផ្សាយ ហ្គេមអនឡាញ រូបនាងបានបញ្ចប់កិច្ចសន្យាតាំងពីឆ្នាំ ២០២២មកម្ល៉េះ។
ជាមួយនឹងការប្រកាសនេះ តន់ ចន្ទសីម៉ា សង្ឃឹមថា មហាជននឹងឈប់មានការយល់ច្រឡំចំពោះនាងតទៅទៀត ហើយក្រុមហ៊ុនទាំងឡាយសូមមេត្តាឈប់យករូបនាង ទៅប្រកាសផ្សាយដោយគ្មានការអនុញ្ញាតតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង