Banner KNP Detail Top

មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើង

មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ នា រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ កំពុងនាំគ្នាជួយអន្តរាគមន៍ពន្លត់ ស្របពេលដែលផ្ទៃមេឃកំពុងតែមានកម្តៅខ្លាំង ងាយនឹងឆេះរាលដាល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា អគ្គិភ័យនេះបានបង្កមកពីអ្វីឱ្យពិតប្រាកដនៅឡើយទេ ខណៈសមត្ថកិច្ច អាជ្ញាធរ កំពុងជួយអន្តរាគមន៍ពន្លត់ និងជួយប្រជាពលរដ្ឋជាជនរងគ្រោះ ។ ព័ត៌មានលម្អិតនឹងបន្តផ្សព្វផ្សាយលម្អិតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង