Banner KNP Detail Top

ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ចុះស្រះទឹកខាងក្រោយផ្ទះ

ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ចុះស្រះទឹកខាងក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់


កំពង់ស្ពឺ៖ក្មេ ងប្រុសអាយុ២ឆ្នាំម្នាក់ចុះលេងទឹកស្រះនៅក្រោយផ្ទះមិនមានអ្នកដឹងលង់ស្លាប់
នៅចំណុចភូមិត្រពាំងក្រេីញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤។
សមត្ថកិច្ខបានឲ្យដឹងថាក្មេងលង់ទឹកស្លាប់ ឈ្មោះ ម៉ន មករា ភេទប្រុស អាយុ២ឆ្នាំរស់នៅភូមិកេីតហេតុនេះ ឱពុកឈ្មោះ ម៉ន ដេត អាយុ២០ឆ្នាំ និងម្តាយឈ្មោះ ណាង ស្រីណា អាយុ២០ឆ្នាំទៅធ្វេីការងាររោងចក្រទាំងអស់គ្នា ដោយទុកកូននៅផ្ទះផ្ញេីតាយាយអោយជួយមេីល។


បើតាមសម្តីរបស់ឈ្មោះ ហ៉ឹន ពៅ ភេទស្រី អាយុ៥២ឆ្នាំ(ត្រូវជាយាយ)បានប្រាប់អោយដឹងថាមុនពេលកេីតហេតុគាត់និងតាបានឌុបចៅទៅទិញនំអោយចៅនៅ ក្នុងភូមិ ពេលទៅដល់យាយជាប់ជជែកគ្នាលេងតាក៍បានជិះម៉ូតូឌុបចៅមកផ្ទះមុន។បានមួយសន្ទុះយាយបានដេីរមកដល់ផ្ទះរួចមិនឃេីញចៅក៍បានសួរទៅតាដែលកំពង់ដេកលេីអង្រឹងថាតាឯណាចៅពេលនោះតាផ្ញាក់ព្រេីត ងេីបពីលេីអង្រឹងដេីររកចៅតែមិនឃេីញ រួចសួរចៅមួយទៀតក៍មិនឃើញយាយបានដេីររកទៅក្រោយផ្ទះស្រាប់តែឃេីញសាកសពចៅលង់ទឹកស្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះបាត់ទៅហេីយ។
សមត្ថកិច្ចបានបន្តទៀតថាយោងតាមការពិនិត្យ សពជនរងគ្រោះពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធបទល្មើសឃាតកម្មឡើយ សពបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង