Banner KNP Detail Top

ភ្ញាក់ផ្អើលសារព័ត៌មានថតវាស់កម្ពស់ តើពួកគាត់ខុសអ្វី មូលហេតុអ្វីបានជាលោកអធិការហាមឃាត់?

ភ្ញាក់ផ្អើលសារព័ត៌មានថតវាស់កម្ពស់ តើពួកគាត់ខុសអ្វី មូលហេតុអ្វីបានជាលោកអធិការហាមឃាត់? តើលោកអធិការធ្វើទង្វើនេះត្រឹមត្រូវដែរឬទេ?

កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ មានបញ្ហារឿងដីធ្លី ល្បីមេភូមិមេឃុំវាយកម្ទេចផ្ទះប្រជាពលរដ្ឋយកដីលក់ឲ្យចិន បងប្អូនប្រជាពលរដ្ឋហៅអ្នកសារព័ត៌មានទៅស្រុកស្ទឹងហាវ ដើម្បីយកព័ត៌មានពីប្រជាពលរដ្ឋយកមកផ្សព្វផ្សាយឲ្យបងប្អូនបានដឹងឮ បែរជាអធិការស្រុកស្ទឹងហាវនិងលោកចៅហ្វាយស្រុកស្ទឹងហាវ ហៅអ្នកសារព័ត៌មាន 3 រូប សួរនាំបែរជាឱ្យតែសារព័ត៌មានថតវាស់កម្ពស់ទៅវិញ តើលោកអធិការធ្វើទង្វើនេះត្រឹមត្រូវដែរឬទេ?

ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រជាពលរដ្ឋចង់សួរទៅលោកអធិការស្រុកស្ទឹងហាវ បងប្អូនសារព័ត៌មាន 3 រូបប្លន់ទ្រព្យសម្បត្តិរបស់លោកឬ បានជាលោកអធិការហៅបងប្អូនសារព័ត៌មាន 3 រូបថតមកកម្ពស់ តើពួកគាត់ខុសអ្វី មូលហេតុអ្វីបានជាលោកអធិការហាម ឃាត់មិនឲ្យបងប្អូនអ្នកសារព័ត៌មានពីភ្នំពេញ ទៅយកព័ត៌មាននៅក្នុងស្រុកស្ទឹងហាវ? ៕

អត្ថបទដែលជាប់ទាក់ទង