Banner KNP Detail Top

រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ការតែងតាំង លោក ហ៊ុន ម៉ានី ជា

រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី២រូបទៀត

 

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញ របស់ខ្លួនដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។
ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺ លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ផងដែរ។
កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងសមាជិកនានារបស់រដ្ឋសភាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង