Banner KNP Detail Top

ស្ត្រីម្នាក់ ត្រូវបានយុវជនម្នាក់ បានធ្វើសកម្មភាពកាប់ស…ម្លា…ប់ ប..ណ្ដា..លស្លា..ប់ក្នុងថ្លុកឈាម

ស្ត្រីម្នាក់ ត្រូវបានយុវជនម្នាក់ បានធ្វើសកម្មភាពកាប់សម្លាប់ បណ្ដាលស្លាប់ក្នុងថ្លុកឈាម

ខេត្តសៀមរាប ៖ ហេតុការណ៍បានកើតឡើង ថ្ងៃទី ២០ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតក្នុង ភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។

ស្ត្រីម្នាក់ត្រូវបានយុវជនមួយរូបបានធ្វើសកម្មភាពកាប់សម្លាប់បណ្ដាលស្លាប់ក្នុងថ្លុកឈាម។

ករណី ឃាតកម្មនេះ ដោយ (អារក +កាប់ចំក្បាលនិងកាំបិត ) នៅចំណុចចំការដាំដំឡូង ខាងក្រោយផ្ទះបង្កតែម្ដង។ ជនសង្ស័យឈ្មោះ សំ ស៊ី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ មិនពិតប្រាកដទីលំនៅ ក្នុងភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។


សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព ដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមអាកកនិងកាប់ចំក្បាល។
ជនរងគ្រោះ ឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅ ភូមិ ឃុំ កេីតហេតុខាងលេី។
បើតាមសមត្ថកិច្ច ករណីនេះក្រុមសមត្ថកិច្ច បានចុះទៅអង្កេតស្រាវជ្រាវ នៅចំណុចកើតហេតុ លុះដល់ម៉ោង១០និង៤០នាទីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កំលាំងនគរបាលបានឃាត់ខ្លួនុំបានជនសង្ស័យបាន។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដពិតប្រាកដមែន។ មូលហេតុ : ដោយជនរងគ្រោះ បានជេរម៉ែជនសង្ស័យនិងមានទំនាស់ពាក្យសំដីនិងគ្នា។ សមត្ថកិច្ចបានដកហូតវត្ថុតាងដាវ ១ដើម។ បច្ចុប្បន្ន ករណីនេះនគរបាលអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង