Banner KNP Detail Top

បើកPass App ពីក្រុងសៀមរាប ទៅចែកចាយគ្រឿងញៀន ដោយចំហរនៅមុខផ្សារដំដែក ជាប់អន្ទាក់ PM

បើកPass App ពីក្រុងសៀមរាប ទៅចែកចាយគ្រឿងញៀន ដោយចំហរនៅមុខផ្សារដំដែក ជាប់អន្ទាក់ PM

ខេត្តសៀមរាប៖ មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគមចាប់ខ្លួនករណីចែកចាយគ្រឿងញៀន។ បង្ក្រាបធ្វើឡើង នៅ ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចមុខផ្សារដំដែក ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋានស្រុកសូទ្រគម ដឹកនាំដោយលោកវរសេនីយ៍ត្រីអុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។
ជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះម៉េង រំហ៊ាង ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
២/ឈ្មោះមាស រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះចាប់យកវត្ថុតាងរួមមាន៖
_ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ ទម្ងន់៣០,៨៧ក្រាម។
_ផាសស្អាប់១គ្រឿង ពណ៌ស ពាក់ស្លាកលេខសៀមរាប1AI 3778។IMG 7080
_ទូរសព្ទដៃចំនួន០២ គ្រឿងម៉ាក(OPPO ១គ្រឿង.VIVO ០១គ្រឿង។
-កូនកាបូបដៃដាក់លុយមួយមានប្រាក់ខ្មែរចំនួន ១៩០០ រៀល (មួយពាន់ប្រាំបួនរយរៀល)។
ឧបករណ៍ច្រកថ្នាំញៀន និងជក់ថ្នាំញៀនមួយចំនួន។ ប្រគល់អោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាបបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង