Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីនាំគ្នាជិះម៉ូតូមកឆ្កឹះ

សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីនាំគ្នាជិះម៉ូតូមកឆ្កឹះសោរទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពួកគេធ្វេីសកម្មភាពឆ្កឹះសោរទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣៨នាទី ត្រង់ចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង(បុរីចំការដូង)ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៦D ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់ មាន ៖ ទី០១/ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២/ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកសម្ភារៈបាត់បង់៖១/កុំព្យូទ័រ(LAPTOP)ម៉ាក TOKYO ពណ៌ប្រផេះ ចំនួន០១គ្រឿង ។ រីឯវត្ថុតាងចាប់យក៖ ០១/ម៉ូតូម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១CZ-៣៣៤៥ លេខតួនិងលេខម៉ាសុីន៣០៨៤០៨ ទី០២ ទួរណឺវុីស ដងជ័រពណ៌លឿង ចំនួន០១។


គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ និងក្រុមគ្រួសារបាននាំគ្នាចូលសំរាកនៅបន្ទប់ជាន់ទី១ ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង)ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោរទ្វាររបង ប៉ុន្តែមិនបានចាក់សោរទ្វារកញ្ចក់ទេ។ ដល់វេលាម៉ោង០២និង១៥នាទី ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឮសំឡេងឆ្កែព្រូសខ្លាំងពេកក៏បានភ្ញាក់ឡើងស្រាប់តែឃើញទ្វារផ្ទះចំហ រួចជនរងគ្រោះក៏ប្រញាប់ចេញពីបន្ទប់ដើរមើលទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះ ស្រាប់តែបាត់កុំព្យូទ័រ(LAPTOP)ម៉ាកTOKYO ពណ៌ប្រផេះ ចំនួន០១គ្រឿង ដែលជនរងគ្រោះទុកនៅលើតុក្បែរទ្វារផ្ទះ។
បន្ទាប់មកជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាងមើលឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស មិនស្គាល់ស៊េរី មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពឆ្កឹះសោរទ្វាររបងផ្ទះរបស់ជនរងគ្រោះចូលលួចយកកុំព្យូទ័រ(LAPTOP)ខាងលើ នៅវេលាម៉ោង០១និង៣៨នាទី ជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤០នាទីសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង