Banner KNP Detail Top

រថយន្តមួយគ្រឿង បើកបរសុខៗធ្លាយធុងហ្គាស ផ្អើលប្រជាពលរដ្ឋ

រថយន្តមួយគ្រឿង បើកបរសុខៗធ្លាយធុងហ្គាស ផ្អើលប្រជាពលរដ្ឋ

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តឡិចស៊ីសស៊េរីចាស់មួយគ្រឿងបានបំពាក់ធុងហ្គាស ខណៈបេីកបរសុខៗស្រាប់តែធ្លាយហ្គាស បាញ់ចេញមកក្រៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ្នអ្នកធ្វេីដំណេីររួមទាំងកម្លាំងសមត្ថកិច្ចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៉ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J 5044 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ីក្នុងទិសដៅពីកេីតទៅលិច ខណៈបេីកបរសុខៗស្រាប់តែធ្លាយធុងហ្គាសបាញ់ចេញមកក្រៅ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណេីររួមទាំងសមត្ថកិច្ចទាក់ទងទៅក្រុមមន្ត្រីពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ ភ្លាមៗ។
ក្រោយកេីតហេតុដោយសារតែមិនមានប៉ះពាល់ដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិអ្នកផ្សេងក៏ដូចជាសម្បត្តិរដ្ឋទេីបសមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅជួលជុលខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង