Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន


កណ្តាល ៖ អធិការនគរបាល ស្រុកកៀនស្វាយដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើស ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៣ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ មានចំនួន ០២នាក់ ប្រុស:(ឃាត់ខ្លួន០១ គេចខ្លួន០១ )
១.ឈ្មោះ លីម ជុងអៀវ (ហៅងី) ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម) (ឃាត់ខ្លួន) ។
២.ឈ្មោះ ម៉េង សាត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន) ។

.វត្ថុតាងចាប់យករួមមាន:
១.ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក)
ចំនួន ០២កញ្ចាប់តូច
២.ទូរសព្ទ័ចំនួន០១គ្រឿងម៉ាក Samsung ( ប្រើសុីមលេខ ០៩៦ ៨០២៨៨២២)
៣.សម្ភារះវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឃាត់ជនសង្ស័យនិងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីបន្តនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង