Banner KNP Detail Top

លំអិតព័ត៌មាន! រោងសិប្បកម្មកែច្នៃឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

លំអិតព័ត៌មាន! រោងសិប្បកម្មកែច្នៃឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្បែរការដ្ឋានគល់ស្ពានអាកាសព្រះមុន្នីវង្ស ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងនិងផ្សែងហុយចេញពីទីតាំងកើតហេតុនេះ យ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីមន្ត្រីជំនាញ។
កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ធ្វើការបាញ់ទឹកទៅកាន់តំបន់កំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការឆេះរាលដាល។
ម្ចាស់ផ្ទះឈ្មោះ ស្រ៊ិន ឡៃហាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នផ្ទះកើតហេតុនេះ។ ទីតាំងនេះ ជាប្រភេទរោងដែកប្រក់សង្ក័សីធ្វើជាឃ្លាំងស្តុកឈើ ទំហំ ១៥ម៉ែត្រ×៨ម៉ែត្រនិងខូចខាតសម្ភារៈប្រើប្រាស់ ក្តារបន្ទះនិងឈើដុំមួយចំនួនធំ ។


ហេតុការណ៍នេះផងដែរ មិនបណ្តាលឱ្យមានអ្នកស្លាប់នឹងរងរបួសនោះទេ។ ប្រតិបត្តិការសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង រស្មីនឹងទឹក១៤៦ម៉ែត្រគូប។
មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុ ដែលបង្កអោយមានការឆាបឆេះនេះនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង