Banner KNP Detail Top

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ មានក្រុង ស្រុក ចំនួន ០៩ ឃុំ សង្កាត់ ចំនួន ៨៨ សមសភាពបោះឆ្នោតមានចំនួន ៦៣៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិមានចំនួន ៦១៦នាក់ ស្រី ១១៨នាក់
តំណាងរាស្រ្តក្នុងអាណត្តិមាន ៦រូប ការិយាល័យបោះឆ្នោតខេត្តកំពង់ស្ពឺ មាន ២ការិយាល័យ ការិយាល័យ ៧០០២ មានចំនួនអ្នកបោះឆ្នោត ៣០៩នាក់ ការិយាល័យ ៧០០៣ មានអ្នកបោះឆ្នោតចំនួន ៣១៣នាក់ មណ្ឌលបោះឆ្នោតភូមិភាគ៣ ។
មានរថយន្តសង្គ្រោះក្រុមគ្រូពេទ្យ ហើយបានសំរួលអ្នកមានជំងឺ ចាស់ទ្រុឌទ្រោមបានបោះឆ្នោតមុន។
សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ទាំងអស់បានអញ្ជើញមកពីតាមបណ្តាភូមិឃុំរបស់ខ្លួនដើម្បីជួបជុំគ្នានៅមណ្ឌលបោះឆ្នោតវិទ្យាល័យកំពង់ស្ពឺពួកគាត់មកជួបជុំគ្នាមុនម៉ោង៧ តើការកំណត់របស់ គ.ជ.ប ក្នុងនោះដែរមានអ្នកសង្កេតការណ៍ ១២នាក់ កម្លាំងនគបាល ចំនួន ៦នាក់ ស ស យ ក ៤នាក់ សមាគមន៍អរុណរះ ៣នាក់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ចំនួន ២នាក់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពចំនួន ៤នាក់ អង្គការយុវជនដើម្បីអភិវឌ្ឍន៍ និងការពារធនាគារធម្មជាតិ ចំនួន ២០នាក់ សរុបទាំងអស់ចំនួន ៣៣នាក់ ស្រី ៧នាក់។
ដោយក្នុងនោះមានតំណាងគណបក្សនយោបាយចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទះខ្មែរ គណបក្ស ហ្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ រហូតមកដល់ពេលនេះ ទិដ្ឋភាពជារួមនៅមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ប្រកបដោយផាសុខភាព ពុំមានអ្វីមករំខានដល់ដំណើរការនៃកាបោះឆ្នោត អសកល និតិកាលទី៥ ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង