Banner KNP Detail Top

អត់ខ្លាចឆក់ទេអី! ហ៊ានលួចកាត់ខ្សែភ្លើងចរន្តធំ នៅកែងស្តុបអង្គតាសោម

អត់ខ្លាចឆក់ទេអី! ហ៊ានលួចកាត់ខ្សែភ្លើងចរន្តធំ នៅកែងស្តុបអង្គតាសោម ជាប់និងរបងសាលាស្រុកត្រាំកក់

តាកែវ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិសនីតាកែវ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP024 ដើម្បីឱ្យក្រុមការងារបច្ចកទេសធ្វើការជួសជុលប្រព័ន្ធត្រង់ស្វូរ និង បរិក្ខារអគ្គិសនីមួយចំនួន ដែលត្រូវចោរលួចកាត់ មានទីតាំងស្ថិតនៅ៖ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ(កែងស្តុបអង្គតាសោម ជាប់និងរបងសាលាស្រុកត្រាំកក់) ។
ក្រុមការងារបច្ចេកទេសនិងខិតខំប្រឹងប្រែងបំពេញការងារនេះ ដេីម្បីឆាប់បាននភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យមានចរន្តប្រើប្រាស់ឡើងវិញ។


អគ្គិសនីតាកែវ ក៏ដូចជា អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ ចូលរួមសហការថែរក្សាបរិក្ខារអគ្គិសនី ដោយជួយកំណត់មុខសញ្ញាជនសង្ស័យ ឬជនខិលខូច ក្នុងមូលដ្ឋានរបស់បងប្អូន និង តាមរយៈការផ្តល់ព័ត៌មានភ្លាមៗ ទៅអាជ្ញាធរមានសមត្ថកិច្ច ឬ ផ្តល់ព័ត៌មានមក អគ្គិសនីតាកែវ ដេីម្បីមានវិធានការភ្លាមៗ ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង