Banner KNP Detail Top

ស៊ុតមាន់ទា ២៤,០០០គ្រាប់ ត្រូវមន្ត្រីជំនាញចាប់ឃាត់ បន្ទាប់ពីដឹកចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត

ស៊ុតមាន់ទា ២៤,០០០គ្រាប់ ត្រូវមន្ត្រីជំនាញចាប់ឃាត់ បន្ទាប់ពីដឹកចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត

ខេត្តព្រៃវែង ៖ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក Ssang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរ ចំណុះ១៥កៅអី ស្លាកលេខភ្នំពេញ 2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន ២៤,០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
រថយន្តខាងលើនេះ បានដឹកស៊ុតមាន់ និងស៊ុតទា មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅក្នុងខេត្តព្រៃវែង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុត) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង