Banner KNP Detail Top

ក្មេងប្រុសជាសិស្សសាលាម្នាក់ ខណៈជិះម៉ូតូទៅរៀន ជួបគ្រោះថ្នាក់ចរាចរណ៍

ក្មេងប្រុសជាសិស្សសាលាម្នាក់ ខណៈជិះម៉ូតូទៅរៀន ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក ម៉ូតូ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកភោជនីយដ្ឋានស្រីគូលែន ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ សៀមរាប ៣A-៣៦២៦ បើកបរបានគេចខ្លួនបាត់ ។ ចំណែកភាគីខាងម៉ូតូម៉ាក Suomer X ពណ៌ក្រហមលាយ ស មិនមានផ្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះ រី ភក្ដី ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យស្លា.ប់អ្នកបើកបរម៉ូតូភ្លាមៗនៅកន្លែងកើតហេតុ ហើយម៉ូតូរងការខូចខាតនិង រថយន្តកំពិតកាងខាងមុខ។


មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូឆ្លងផ្លូវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន(ផ្លូវបំបែកជា៣) ។ រថយន្តនិងម៉ូតូ ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រី។ចំណែកសាកស.ព ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង