Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ បានប្រើអាវុធមុតស្រួចចាក់ទៅលើបុរសជា

បុរសជនជាតិចិនម្នាក់ បានប្រើអាវុធមុតស្រួចចាក់ទៅលើបុរសជាអ្នកលក់ម្នាក់ ឱ្យរងរបួស ខណៈជនបង្កចូលម៉ាតមួយកន្លែងទិញទំនិញរួចមិនឱ្យលុយ ត្រូវជនរងគ្រោះមកតាមទារលុយ រហូតជនបង្កដេញចាក់

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅម៉ាតមួយកន្លែងក្បែរមន្ទីរពេទ្យព្រះអង្គដួង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ មានជនជាតិចិនប្រុសស្រី២នាក់ បានចូលមកក្នុងម៉ាតរបស់គាត់ទិញសម្ភារៈមួយចំនួន ដោយសរុបថវិកាអស់ចំនួន10.50ដុល្លារ តែជនជាតិចិនទាំង២នាក់នោះគ្មានលុយឱ្យ ក៏ហៅអ្នកលក់ចេញទៅក្រៅម៉ាតដើម្បីឱ្យយកលុយ។ លុះអ្នកលក់បានចេញទៅខាងក្រៅ ស្រាប់តែជនជាតិចិនទាំង២មិនមានលុយឱ្យ ក្លាយទៅជាជម្លោះទាស់សម្ដីគ្នា ឈានដល់ការតឹងសរសៃកដាក់គ្នា។ ភ្លាមៗនោះ ភាគីខាងចិនព្យាយាមរត់គេចពីទីតាំងកើតហេតុដល់មាត់ទន្លេ ចំណែកភាគីរងគ្រោះបានដេញតាមពីក្រោយ ដើម្បីទារលុយដូចគ្នា។ លុះមកដល់មុខហាងកាហ្វេ១កន្លែងក្បែរមាត់ទន្លេ ជនជាតិចិនដែលបានប្រកែកជាមួយជនរងគ្រោះ រហូតដកអាវុ.ធមុតស្រួចប្រវែងប្រហែលមួយតឹក ស្រដៀងកូនកាំបិ.ត មានស្រោមពណ៌ស បានចាក់ទៅលើជនរងគ្រោះច្រើនដង បណ្ដាលឱ្យរបួសស្រាល និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ជនជាតិចិននោះ ដើម្បីប្រគល់ជូនសមត្ថកិច្ច។ នៅលើដងខ្លួនបុរសរងគ្រោះមានស្នាមរបួសចាក់ត្រូវ និងមានឈាមបន្តិចបន្តួចដែរ ចំណែកជនបង្កបានបោះចោលអាវុ.ធរបស់ខ្លួនបាត់ហើយ។
សមត្ថកិច្ចឃាត់ខ្លួនជនបង្ក និងបានឱ្យជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ ដើម្បីធ្វើការដាក់ពាក្យបណ្ដឹង និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង