Banner KNP Detail Top

បង្ក្រាបករណីជូញដូរ និងប្រើប្រាស់នូវសារធាតុញៀន ចំណុចភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

បង្ក្រាបករណីជូញដូរ និងប្រើប្រាស់នូវសារធាតុញៀន ចំណុចភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យ ÷ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ កម្លាំងជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយា ល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីជូញដូរ និងប្រើប្រាស់នូវសារធាតុញៀនមួយកន្លែង នៅចំណុចភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់
១-ឈ្មោះ គួរ សារ័ត្ន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរធ្វើស្រែ។
២-ឈ្មោះ ម៉ាង វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរធ្វើស្រែ ទាំង ២នាក់ រស់នៅភូមិអូត្រាច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
+ វត្ថុតាងចាប់យករួមមាន÷
ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ៨កញ្ចប់តូច មានទម្ងន់ ១.២៧ក្រាម ទូរសព្ទដៃ ១គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់សារធាតុញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង