Banner KNP Detail Top

បង្រ្កាបករណីជួញដូរគ្រឿង និងកាន់កាប់អាវុធដោយខុសច្បាប់

បង្រ្កាបករណីជួញដូរគ្រឿង និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំនុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ ៖ កាលពីពេលថ្មីៗនេះ លោក វរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ចុះបង្រ្កាប ករណីជួញដូរគ្រឿង និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំនុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្លង់វែងថ្មី ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
វត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំនិង០៣កញ្ចប់តូច ទំងន់៣.២៤ក្រាម អាវុធ០១ដើម ម៉ូតូ០១ គ្រឿង ទូរស័ព្ទដៃ០២គ្រឿង។

ជនសង្ស័យ បានសារភាពថាគ្រឿងញៀនរបស់ខ្លួនបានទិញពីឈ្មោះ ប៊ុន សុខរតនា។លុះដល់ម៉ោង១១:០០នាទីថ្ងៃខែឆ្នាំដដែល កម្លាំង មូលដ្ឋាន អ ហ ស្រុកបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀតឈ្មោះប៊ុន សុខរតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធក្នុងករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន វត្ថុតាងចាប់យករួមមានៈម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ ទំងន់០.៩១ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង។
ជនសង្ស័យទាំងពីរនាក់និងវត្ថុតាង បញ្ជូនទៅ អ ហ ខេត្តដើម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង