Banner KNP Detail Top

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពគាស់សោផ្ទះប្រជាពលរដ្ឋ ចូលទៅកាច់.ក

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពគាស់សោផ្ទះប្រជាពលរដ្ឋ ចូលទៅកាច់.ក បម្រុងយកម៉ូតូ ស្រាប់តែម្ចាស់ម៉ូតូឃើញទាន់ ឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនទៅបាត់ស្រមោល

ភ្នំពេញ ៖ នៅ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យជិះនាំគ្នាមកធ្វើសកម្មភាពម៉ាក ស្មាស ពណ៌ក្រហម អត់មានស្លាកលេខទេ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD-9233 ។


នៅមុនពេលកើតហេតុដោយលឺស្នូរសំឡេងម៉ូតូមកបាត់នៅមុខផ្ទះខាងលើ ក៏មានការសង្ស័យបាននាំគ្នាពួនចាំមើល លុះក្រោយមក ស្រាប់តែជនសង្ស័យបាននាំគ្នាគា.ស់សោទ្វារ រួចក៏នាំគ្នាបន្តចូលទៅកាច់.កម៉ូតូបម្រុងយក តែត្រូវបានម្ចាស់ម៉ូតូស្រែកចោរៗផ្អើលឆោឡោដល់អ្នកជិតខាង ចេញមកព្រោងព្រាតព័ន្ធឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនទៅបាត់ស្រមោល បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យព្រមទាំងម៉ូតូយកទៅប៉ុស្ដិ៍ដើម្បីធ្វើការសូរនាំបន្ត ។
ជនសង្ស័យនេះ សមត្ថកិច្ចឃាត់ខ្លួនទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរងចាំព្រឹកឡើងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងចាត់ការទៅតាមនិតិវិធីច្បាប់ ៕

Set featured image

អត្ថបទដែលជាប់ទាក់ទង