Banner KNP Detail Top

សង្គ្រាមពាក្យសម្តី ដណ្តើមស្រីស្នេហ៍យុវជន០៣នាក់

សង្គ្រាមពាក្យសម្តី ដណ្តើមស្រីស្នេហ៍យុវជន០៣នាក់ បានយកកាំបិតកញ្ចែតនឹងដុំថ្មចូលកាប់យុវជនមួយក្រុមទៀត នៅក្នុងហាងកាត់សក់ រួចរត់គេចខ្លួនបាត់


តាកែវ ៖ នៅថ្ងៃចន្ទទី ០៤ខែមីនាឆ្នាំ ២០២៤ ចំណុចភូមិព្រៃស្រោមឃុំអង្គតាសោមមានករណីហិង្សាដោយចេតនានឹងធ្វេីឲ្យខូចខាតមួយបង្កឡើងដោយក្រុមក្មេងទំនើងមួយក្រុមមានគ្នា ០៣ នាក់ ៖
1.ឈ្មោះ ភិន ជ័យវង្ស ភេទប្រុស អាយុ ១៧ឆ្នាំនៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវ(ជាជនដៃដល់)
2.ឈ្មោះ វណ្ណ បញ្ញា ហៅ ទី ភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិស្លា ឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវ(ជាជនដៃដល់បានគេចខ្លួនបាត់)និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជាមិត្តភក្កិរបស់ឈ្មោះ ទី ប្រដាប់ដោយកាំបិតកញ្ចែតនិងដុំថ្មបានធ្វើសកម្មភាពគប់ចូលទៅក្នុងតូបកាត់សក់របស់ឈ្មោះ ប៉ែន សុវណ្ណហៅវីត ភេទប្រុសអាយុ ២៣ឆ្នាំនៅភូមិព្រៃស្រោងឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវបណ្ដាលឲ្យខូចខាតកៅអីសម្រាប់អង្គុយកាត់សក់ចំនួន ០២ ទ្វារបន្ទប់ចំនួន០១មិនតែប៉ុណ្ណោះក្រុមក្មេងទំនើងទាំងនោះបានយកកាំបិតកញ្ចែតកាប់ត្រូវចំឈ្មោះ សួន សារិន ហៅឈុន ភេទប្រុសអាយុ ២៤ឆ្នាំនៅភូមិទួលត្បែងឃុំលាយបូរស្រុក ត្រាំកក់បណ្ដាលឲ្យរងរបួសចំជើងផ្នែកខាងឆ្នាំដាច់រយះដេរចំនួន ០៥ ថ្នេរ។
មូលហេតុ :ទំនាស់ពាក្យសម្ដីគ្នាររឿងដណ្ដើមស្រីស្នេហ៍។


ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់តូបនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស៊្រីវ គឹមស្រស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាក្មេងទំនើងបាន០១នាក់ឈ្មោះ ភឹន ជ័យវង្សភេទប្រុស អាយុ ១៧ ឆ្នាំនៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវដើម្បីធ្វើការសាកសួរក្រោយពីធ្វើការសាកសួរឈ្មោះ ភឹន ជ័យវង្ស បានសារភាពថាខ្លួននិងបក្សពួកចំនួនពីរនាក់ទៀតបានយកកាំបិតកញ្ចែតនិងដុំថ្មគុបនឹងចូលកាប់ក្នុងតូបកាត់សក់នោះមែន។
ចំណែកឈ្មោះ ទី និងមិត្តភក្តិម្នាក់ទៀតត្រូវបានគេចខ្លួនបាត់។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងប៉ុន្តែនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង