Banner KNP Detail Top

បង្ក្រាបករណីប្រើឧបករណ៍ ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច

បង្ក្រាបករណីប្រើឧបករណ៍ ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ឃាត់ខ្លួនជនសង្ស័យ(ឆក់ត្រី) ចំនួន៦នាក់

ខេត្តសៀមរាប៖ បង្ក្រាបករណីប្រើឧបករណ៍ ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច ស្ថិតនៅក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ដោយឃាត់ខ្លួនជនសង្ស័យ(ឆក់ត្រី)ខុសច្បាប់ចំនួន៦នាក់យកទៅសួរនាំ។

នៅថ្ងៃទី០៦ខែមីនានេះ នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកពួក បានសហការគ្នាឃាត់ខ្លួន ជនដែលបានប្រព្រឹត្តបទល្មើសចំនួន ៦នាក់រួមមាន៖១.ឈ្មោះ មិត្ត អែក ភេទប្រុស អាយុ ២៧ឆ្នាំ ,២. ឈ្មោះមិត្ត ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ ,៣. ឈ្មោះ មិត្ត អា ភេទប្រុស អាយុ ២១ឆ្នាំ ,៤.ឈ្មោះ មិត្ត សំអាត ភេទប្រុស អាយុ ១៩ឆ្នាំ ,៥.ឈ្មោះ លឿ ឡយ ភេទប្រុស អាយុ ២៦ឆ្នាំ ,៦. ឈ្មោះ អាត ហាន ភេទប្រុស អាយុ ២០ឆ្នាំ ។

សមត្ថកិច្ចបានដកហូត ឃាត់ទុកមានដូចជា៖ អាំងវ៉ែទ័រឆក់ ចំនួន០៧គ្រឿង អាគុយ៤០អំពែចំនួន០៨គ្រឿង ដងឆក់ត្រីចំនួន០៧គូ ខ្សែភ្លើងប្រវែង២១ម៉ែត្រ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ ស្លាកលេខសៀមរាប1AF-5155 ផលិតឆ្នាំ២០១៩ ម៉ូតូម៉ាក C125 ពណ៌ក្រហមគ្មានពាក់ស្លាក ផលិតឆ្នាំ២០០២ គោយន្តកន្ត្រៃម៉ាក KOBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន០១គ្រឿង រីឯជនប្រព្រឹត្តបទល្មើសទាំង៦នាក់ ខណៈនេះ តុលាការកំពុងសាកសួរចម្លើយ។

ករណីបទល្មើសនេសាទខុសច្បាប់ប្រភេទឆក់ត្រីគឺជាបទល្មើសលេខ១ ហើយប្រសិនបើសមត្ថកិច្ចរកឃើញបទល្មើសនិងឃាត់ខ្លួនបាននឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ៥០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង