Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនពីរកង់

បុរសម្នាក់ បើករថយន្តមួយគ្រឿង រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនពីរកង់

ភ្នំពេញ៖ កាលពី ថ្ងៃទី០៧ ខែមីណាឆ្នាំ២០២៤ ចំណុចក្បែរស្តុបបូកគោ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាកford ranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BU-0985 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់ចំនួនពីរកង់ចំណែកឯរថយន្តបង្កត្រូវបានដាច់កង់ខាងមយខចំហៀងខាងស្តាំខូចខាតស្ទើរទាំងស្រុង។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ហើយពេលនោះដែរ ម្ចាស់រថយន្តបង្កក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបានប្រមូលតែម្ដង។


សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌបឹងកេងកងចុះមកដល់ពិនិត្យជុំវិញទីតាំងរួចក៏ទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ចំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធាភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងសាលាក្រុងនៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង