Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ដែលគម្រប់ខួបលើក១១៣

សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ដែលគម្រប់ខួបលើក១១៣ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ដែលគម្រប់ខួបលើក១១៣ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ។ សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរំឭកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី៕

អត្ថបទដែលជាប់ទាក់ទង