Banner KNP Detail Top

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅលើគ្រែ ក្រោយពីធ្វើកោសល្យវិច័យ

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅលើគ្រែ ក្រោយពីធ្វើកោសល្យវិច័យ គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង

ភ្នំពេញ៖ ជនរងគ្រោះឈ្មោះ នឹម សំ ភេទប្រុស អាយុ៥០ឆ្នាំ ចំនុចបណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅលេីគ្រែក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅចំនុចបណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះរស់នៅម្នាក់ឯងនៅចិញ្ចើមផ្លូវរថភ្លើង លុះ ពេលកើតហេតុមានគេផ្អើលឆោឡោថា មានមនុស្សស្លាប់នៅផ្លូវរថភ្លើង ទើបគាត់ទៅមើល ឃើញថាជន រងគ្រោះ បានដេកស្លាប់លើគ្រែ ចញ្ចើមផ្លូវ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។


តាមការបំភ្លឺបន្ថែមរបស់ ឈ្មោះ លឹម កុង ភេទប្រុស មុខរបរបុគ្គលិកអង្គការខ្វាវ ប្រាប់ថា ជនរងគ្រោះបានចូលមកក្នុងអង្គការខ្វាវ អំឡុងឆ្នាំ២០១៧ តែមិនបានស្នាក់នៅនោះទេ ដោយមកស្នាក់នៅខាងក្រៅអង្គការ ហើយមិនសូវមានទំនាក់ទំនងជាមួយអង្គការទេ ។ ក្រោយពីធ្វើកោសល្យវិច័យ គ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង ។ សពប្រគល់ជូនឈ្មោះ លឹម កុង យកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង