Banner KNP Detail Top

សមត្ថកិច្ចនគរបាល បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាម្នាក់

សមត្ថកិច្ចនគរបាល បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាម្នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅចំ ណុចភូមិរំដៃ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហូម ឆវ័ន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទម៉េហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៧០,៣៧ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)និងកូនជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-អំពូលសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១ និងថង់តូចៗមួយចំនួន ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំ បង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង