Banner KNP Detail Top

ទំនាស់ពាក្យសំដីបន្តិចន្តួចសោះ បានធ្វើឱ្យបុរសម្នាក់រងរបួសនិងពិរនាក់

ទំនាស់ពាក្យសំដីបន្តិចន្តួចសោះ បានធ្វើឱ្យបុរសម្នាក់រងរបួសនិងពិរនាក់ ក្លាយជាជនសង័្សយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបង ៖ កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤ ករណីហិ-ង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស(ប្រើប្រាស់ដំ-ប-ង កើតឡើង ០១ លើក នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ី សុផា ភេទប្រុស អាយុ– ឆ្នាំ មុខជារបរកម្មករនិងឈ្មោះ វ៉េត សាវៀត ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជា កម្មករ ទាំង០២នាក់ រស់នៅភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះ ឈ្មោះ សុត វើន ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ ជាកម្មករ ដូចគ្នាបណ្តាលឱ្យរងបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកសំពៅលូន។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការនគរបាលស្រុក និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ខាងលើនិងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
ក្រោយពេលសាកសួររួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួក ខ្លួន ពិតជាបានធ្វើសកម្មភាព ប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសម្តី នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤
-វត្ថុតាងដកហូត៖
១-ដំបងឈើប្រវែងសរុប ៩៦ សង់ទីម៉ែត្រ ទំហំប៉ុន ៨ សង់ទីម៉ែត្រ ចំនួន ០១ ដើម ។
២-បំណែកកំណាត់ឬស្សីចំនួន ០៣ កំណាត់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង