Banner KNP Detail Top

បុរសម្នាក់ បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាព បុករថយន្តធំ

បុរសម្នាក់ បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាព បុករថយន្តធំ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាពបានបុករថយន្តធំបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី 10 ខែមីនាឆ្នាំ 2024 លើផ្លូវជាតិលេខ 06 ចំណុចមុខរោងចក្រទឹកកកភ្នំមាស ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដា ផលិតឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AP-5372 បើកបរដោយ ឈ្មោះ ហឿង ចាន់ណារ៉ា ភេទប្រុស អាយុ 23 ឆ្នាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) មានទិសដៅពីកើត ទៅលិច បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ បាត់ដំបង3A-2874 បើបរដោយជនមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុចុះរត់គេចខ្លួនបាត់) បើកបរមានទិសដៅពីលិចហើយបត់ឆ្វេងទៅទិសខាងជើង។
សមត្ថកិច្ចបន្តថា ករណីនេះបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ ហឿង ចាន់ណារ៉ា(ជាអ្នកបើកបរម៉ូតូ)។ ខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)និងរថយន្ត01គ្រឿងស្រាល។ មូលហេតុ: អ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយ នគរបាលរដ្ឋបាលពួក ចុះប្រមូលវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង