Banner KNP Detail Top

ក្មេងស្ទាវមួយក្រុម បានជិះម៉ូតូទាញដាវកាប់កម្លាំងសមត្ថកិច្ច ខណ្ឌម្នាក់ដែលស្លៀកពាក់ស៊ីវិល

ក្មេងស្ទាវមួយក្រុម បានជិះម៉ូតូទាញដាវកាប់កម្លាំងសមត្ថកិច្ច ខណ្ឌម្នាក់ដែលស្លៀកពាក់ស៊ីវិល កម្លាំងសមត្ថកិច្ចបានជិះដេញតាមវិញ ក៏ក្មេងស្ទាវ២នាក់បានជិះរត់គេចជ្រុលទៅបុក និងរថយន្តមួយគ្រឿង បណ្តាលឲ្យរងរបួស

ភ្នំពេញ ៖ នៅ ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៤ ស្តុបផ្សារដើមថ្កូវ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។
មុនពេលកើតហេតុ ពួកគាត់មានគ្នា២នាក់ ចប់ម៉ោងការងារបានជិះម៉ូតូ ធន់ធំ២គ្រឿង ចេញ ពីហូបអីនៅម្តុំអូរឫស្សី ហើយស្រាប់តែពេលនោះក៏មានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប្រហែល៦ទៅ៧ម៉ូតូ ជិះប្រដេញគ្នាឡើងប្រសាចពេញផ្លូវ ហើយមិនតែ ប៉ុណ្ណោះ ក្រុមក្មេងស្ទាវ២នាក់ក្នុងចំណោមគ្នីគ្នាច្រើននាក់បានទាញដាវរកកា.ប់ ពួកគាត់ដោយមិនដឹងថា មានរឿងអ្នកនោះទេ ហើយណាមួយពួកគាត់ក៏ជា កងកម្លាំងផងដែរ ទើបធ្វើការប្រដេញឃាត់ក្រុមក្មេងស្ទាវទាំងជិះរត់ប្រសាច បំបែកផ្លូវគ្នាអស់ ដោយសល់តែម៉ូតូមួយគ្រឿងម៉ាកស៊ុយ ស៊ុគីនិចធូ ពណ៌ទឹក ប៊ិច បានជិះជ្រុលទៅបុក និងរថយន្តមិនស្គាល់ម៉ាកនៅចំនុចស្តុបផ្សារដើមថ្កូវ ផ្លូវ ២១៧ ខណ្ឌចំការមន បណ្តាលឲ្យក្មេងស្ទាវទាំងនោះដួលម៉ូតូរងរបួសបែក មុខបែកមាត់ហូរឈា.ម និងបាក់ដៃ ហើយមិនប៉ុណ្ណោះក៏មានធ្លាក់ដាវមួយដើម នៅកន្លែងកើតហេតុថែមទៀតផង ។


ក្រោយមកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះ ទៅកន្លែងកើតហេតុ ដើម្បីសួរនាំពីដំណើររឿងរួចក៏បានអោយរថយន្តសាមុយ មកដឹកយកក្មេងស្ទាវទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ។ ដោយសារតែករណីកើតហេតុនៅខណ្ឌ៧មករា ដូច្នេះ ហើយសមត្ថកិច្ចខណ្ឌចំការមនបានណែនាំអោយភាគីខាងកម្លាំងសមត្ថកិច្ច ២នាក់ដែលត្រូវក្មេងស្ទាវដកដាវរកកា.ប់ រួមទាំងវត្ថុតាងយកទៅដាក់ពាក្យ បណ្ដឹងនៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីអោយសមត្ថកិច្ចចាត់ការ តាមផ្លូវផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង