Banner KNP Detail Top

ថ្មីៗនេះ ! អ្នកមានសង់សំណង់រលោភយកដីទន្លេ

ថ្មីៗនេះ ! អ្នកមានសង់សំណង់រលោភយកដីទន្លេ

ខេត្តកណ្តាល៖ ប្រភពច្បាស់ការពីពលរដ្ឋបានអោយដឹងថា សំណង់ដែសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរីយក្សត្រ គឺជារបស់អ្នកមានអំណាចតែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់នេះសង់យូរមកហើយដែ រដោយមិនដឹងថាមានច្បាប់ឬគ្មានច្បាប់ឡើយដោយគ្រាន់តែដឹងថាសង់រំលោភយកទន្លេតែប៉ុន្នោះ។
ប្រភពដដែលបានបញ្ចាក់ទៀតថា នៅក្រុងអរីយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើក្រៗដូចពួកគាត់រំលោភដីទន្លេតែ១តឹកដឹងតែក្រុមអាជ្ញាធរមកហាមឃាត់ភ្លៀមៗតែម្តង។
ពាក់ពន្ធ័ករណីនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេ ដោយទូរសព្ទ័ចូលមិនមានអ្នកទទួល។ ចំណែកលោកចាន់ តារា អភិបាលក្រុងអរីយក្សត្របានអោយប្រាប់អ្នកកាសែតអោយដឹងថា ពិតជាមានការសាងសង់សំណង់នៅចំណុចនេះមែន តែរឿងរំលោភយកទន្លេលោកសុំបដិសេធ គឺមិនមានការរំលោភនោះទេ។


លោកអភិបាលក្រុងបានបន្តទៀតថា ពីមុនដីនៅចំណុចនឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ)វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀតព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន។ លោកអភិបាលក្រុងបានអោយម្ចាស់ផ្អាកសិន ដោយតម្រូវអោយម្ចាស់ដីនេះ រត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតអោយសង់បន្ត ៕

អត្ថបទដែលជាប់ទាក់ទង